តំបន់ទីក្រុងរបស់វៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា
កប.អនឡាញ - នគរូបនីយកម្ម និងការអភិវឌ្ឍន៍តំបន់ទីក្រុង គឺជាឱកាសសម្រាប់ប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីអាចអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។
ខុទ្ទកាល័យរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយដែលផ្សព្វផ្សាយសេចក្តីសន្និដ្ឋានពីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមក្នុងសន្និសីទស្តីពីតំបន់ទីក្រុងទូទាំងប្រទេសឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ រាល់មតិក្នុងសន្និសីទនេះបានអះអាងថា ការអភិវឌ្ឍតំបន់ទីក្រុងគឺជាកម្លាំងចលករនៃសេដ្ឋកិច្ច រួមចំណែកកសាងសេដ្ឋកិច្ចឯករាជ្យ សកម្ម ធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព។ នគរូបនីយកម្ម និងការអភិវឌ្ឍតំបន់ទីក្រុង គឺជាឱកាសសម្រាប់ប្រទេសនីមួយៗ តំបន់នីមួយៗ អាចអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។ នាបច្ចុប្បន្ន តំបន់ទីក្រុងក្នុងប្រទេសវៀតណាមបានរួមចំណែកយ៉ាងសំខាន់ និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងមូល។ ប្រសិនបើត្រូវបានអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ និងមានចក្ខុវិស័យនោះ តំបន់ទីក្រុងនឹងពង្រីកបាននូវតួនាទីរបស់ខ្លួន។
    |
 |
តំបន់ទីក្រុងរបស់វៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា (រូបថត៖ baochinhphu.vn) |
លោក Pham Minh Chinh បានស្នើឱ្យក្រសួងសំណង់ ណែនាំយ៉ាងសកម្ម សម្របសម្រួល និងជួយដល់មូលដ្ឋានក្នុងដំណើរការ បង្កើតកម្មវិធីសកម្មភាពជាក់លាក់លើការអភិវឌ្ឍតំបន់ទីក្រុង។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល និងការគាំទ្រពីមិត្តអន្តរជាតិ តំបន់ទីក្រុងរបស់វៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ កំណើនសេដ្ឋកិច្ចក្នុងតំបន់ទីក្រុងមានល្បឿនលឿន ប្រសិទ្ធភាព និងនិរន្តរភាព។ គុណភាពជីវភាពនៅក្នុងតំបន់ទីក្រុងនឹងឡើងដល់កម្រិតខ្ពស់ ដែលធានាបាននូវតម្រូវការអំពីលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នករស់នៅក្នុងតំបន់ទីក្រុង។ ស្ថាបត្យកម្មនៃតំបន់ទីក្រុងមានការអភិវឌ្ឍទំនើប បៃតង ឆ្លាតវៃ ពោរពេញទៅដោយអត្តសញ្ញាណ ហើយកក្តាវប្បធម៌ពិសេសៗត្រូវបានថែរក្សា និងពង្រីកជានិច្ច៕
បកប្រែដោយ Thanh Cong