លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមចាត់ទុកថា ល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លានៅទាំងឥណ្ឌា និងវៀតណាមកំពុងបង្កើតឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។

leftcenterrightdel
លោក Sandeep Arya ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាម (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូត Sandeep Arya បានស្នើឱ្យរក្សាយន្តការការងាររួម និងអនុគណៈកម្មការពាណិជ្ជកម្មរវាងរដ្ឋាភិបាលទាំងពីរ ដើម្បីទាញយកឱកាសទាំងនេះ ដោយពិចារណាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ការរុករកប្រេង និងឧស្ម័ន បច្ចេកវិទ្យាការពារជាតិ និងការដឹកជញ្ជូនតាមសមុទ្រ។ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានសម្តែងសុទិដ្ឋិនិយម អំពីអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងទ្វេភាគី ហើយបាននិយាយថា រួមជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំពីទំនាក់ទំនងមិត្តភាពប្រពៃណីតាំងពីយូរលង់មក ប្រទេសទាំងពីរមានគំរូសេដ្ឋកិច្ច និងបទពិសោធន៍ដើម្បីបំពេញនិងចែករំលែកឲ្យគ្នាទៅវិញទៅមក៕

បកប្រែដោយ Thanh Cong