គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមរួមមានលោក៖ Pham Minh Chinh សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី; លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា; លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស; លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; លោកស្រី Vo Thi Anh Xuan សមាជិកមជ្ឈិមបក្ស ប្រធានរដ្ឋស្តីទី។ អញ្ជើញចូលរួមគណៈប្រតិភូក៏មានអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស នគរបាលផងដែរ។

leftcenterrightdel
 
leftcenterrightdel
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព
leftcenterrightdel
គណៈប្រតិភូក្រសួងនគរបាលបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ថ្នាក់ដឹកនាំបានសម្តែងនូវសេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះគុណបំណាច់ដ៏ធំធេងរបស់ប្រធានហូជីមិញក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ការកសាងមាតុភូមិសង្គមនិយម​វៀតណាមឱ្យកាន់តែរីកចម្រើននិងរុងរឿង។ 

បន្ទាប់មក គណៈប្រតិភូបានទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅផ្លូវ Bac Son។

leftcenterrightdel
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅផ្លូវ Bac Son

* នាព្រឹកថ្ងៃដដែល គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស​ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងដាក់កម្រងផ្កានិងអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅផ្លូវ Bac Son។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេស បានដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅផ្លូវ Bac Son

បកប្រែដោយ Pham Diep