លោក Bui Thanh Son បានថ្លែងអំណរគុណចំពោះលោក កៅ គឹមហួន ដែលបានអញ្ជើញចូលរួម និងរួមចំណែកយ៉ាងសកម្មដល់ AFF 2024 និងសង្ឃឹមថា លោក កៅ គឹមហួន នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីធ្វើឲ្យវេទិកានេះក្លាយទៅជាយន្តការមួយពេញលេញ និងបរិយាប័ន្នសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកស្រាវជ្រាវ អ្នកប្រាជ្ញ និងក្រុម និងមជ្ឈដ្ឋានដទៃទៀត ដែលស្វែងរកដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន និងយុទ្ធសាស្ត្រ ដែលអាស៊ានកំពុងប្រឈមមុខ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបពិភាក្សាការងារជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

លោក កៅ គឹមហួន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម AFF របស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលបានការគាំទ្រ និងការវាយតំលៃខ្ពស់ពីបណ្តាប្រទេសអាស៊ាន និងដៃគូនានា។ លោកអះអាងថានឹងបន្តគាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះ AFF ក្នុងឆ្នាំបន្តបន្ទាប់ទៀត។ លោក កៅ គឹមហួន បានសម្តែងការឯកភាពជាមួយនឹងការចែករំលែករបស់លោក Bui Thanh Son លើការកសាងសហគមន៍អាស៊ានមួយសាមគ្គីភាព ឯកភាព វិបុលភាព និងដើរតួនាទីមជ្ឈភាពក្នុងតំបន់ និង​បាន​សង្កត់ធ្ងន់លើអាទិភាពក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ យកចិត្តទុកដាក់យ៉ាង​ខ្លាំង​លើកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ រួមទាំងអនុតំបន់មេគង្គ គាំទ្រដល់ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការបង្កើនការតភ្ជាប់ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ នាពេលខាងមុខ លោក កៅ គឹមហួន ក៏គាំទ្រទស្សនៈរបស់វៀតណាមលើការពង្រឹងកិច្ចសន្ទនាឲ្យ​កាន់តែទូលំទូលាយ និងជាក់ស្តែងរវាងអាស៊ាន និងដៃគូនានា បំពេញតម្រូវការ ការយកចិត្តទុកដាក់ និងផលប្រយោជន៍របស់ភាគីនានា។

* នារសៀលថ្ងៃដដែល លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួង​ការ​បរទស​វៀត​ណាម​ បានជួបពិភាក្សាការងារជាមួយ លោក Erywan Yusof រដ្ឋមន្ត្រីក្រសួងការបរទេសប្រ៊ុយណេ  ក្នុងឱកាស AFF 2024 នៅទីក្រុងហាណូយ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ ក្នុងរយៈពេលកន្លងមក ព្រមទាំងបានឯកភាពជំរុញការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួង​ការ​បរទស​វៀត​ណាម​ ជួបពិភាក្សាការងារជាមួយ លោក Erywan Yusof រដ្ឋមន្ត្រីក្រសួងការបរទេសប្រ៊ុយណេ

រដ្ឋមន្ត្រីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ប្រ៊ុយណេ នាពេលឆាប់ៗដើម្បីត្រួតពិនិត្យរួម និងវាយតម្លៃទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រ៊ុយណេរបស់លោក  Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (កុម្ភៈ ២០២៣)។

ក្រៅ​ពី​ការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យសំខាន់ៗចំនួនបួន រួមមាន៖ ប្រេងនិងឧស្ម័ន គីមី ការផលិតផលិតផលហាឡាល់ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន លោក Bui Thanh Son បានស្នើឱ្យប្រ៊ុយណេសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរលើបញ្ហាសន្តិសុខស្បៀង និងឆាប់បញ្ចប់កិច្ចព្រមព្រៀងថ្មីមួយចំនួនក្នុងវិស័យសហប្រតិបត្តិការកសិកម្ម នេសាទ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ការអប់រំ ...។

រីឯខ្លួនវិញ លោក Erywan Yusof បានឯកភាពចំពោះ​មតិ​របស់លោក​ Bui Thanh Son ព្រមទាំងស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពលដូចជា ប្រេងនិងឧស្ម័ន កសិកម្ម និងទេសចរណ៍។

ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា វិស័យការពារជាតិ ការអប់រំ និងបណ្តុះបណ្តាល ការបង្កើនចំនួនអាហារូបករណ៍ និងវគ្គផ្លាស់ប្តូរនិស្សិតរយៈពេលខ្លី។

រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាដូចគ្នា ដោយបញ្ជាក់ពីការគាំទ្រចំពោះប្រទេសឡាវបំពេញដោយជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ជំរុញការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០៤៥ និងពង្រឹងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមទាំងការរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត និងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា៕

បកប្រែដោយ Duy Hoan