ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងកំរិតកំពស់ថ្មីមួយក្នុងពេលឆាប់ៗ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងឯកសារដែលបានចុះហត្ថលេខា ព្រមទាំងរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទររំលឹកខួបលើកទី ៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥ (១៩៥៥-២០២៥)។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទទួលជួបលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

លោកស្រីរដ្ឋមន្ត្រី Retno Marsudi បានឲ្យដឹងថា ឥណ្ឌូនេស៊ីនឹងសិក្សាហើយបង្កលក្ខណៈងាយស្រួលដល់កសិផល និងផលិតផល Halal របស់វៀតណាមចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី; អនុញ្ញាតឱ្យនាំចេញបង្កងយក្សពូជមកវៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដែលភាគីទាំងពីរមានតម្រូវការ និងនៅមានសក្តានុពលជាច្រើនដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា semiconductor សេដ្ឋកិច្ចឌីជីថល ផ្លាស់ប្ដូរថាមពល ឧស្សាហកម្មរថយន្តអគ្គិសនី ផលិតអាគុយរថយន្តអគ្គិសនី។ល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីក៏បានអះអាងពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា៖ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការដែនសមុទ្រ; បន្តពង្រឹងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាពិសេសគឺរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។ ប្រទេសទាំងពីរបន្តពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន; ពង្រឹងសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយរាល់បញ្ហានៅក្នុងតំបន់ផងដែរ៕

បកប្រែដោយ Thanh Cong