ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះ ភាគីនូវែលហ្សេឡង់ មានតំណាងរដ្ឋាភិបាលនូវែលហ្សេឡង់ រដ្ឋបាលទីក្រុង Auckland។ ភាគីវៀតណាមមានលោក Nguyen Van Trung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ និងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនូវែលហ្សេឡង់។

leftcenterrightdel
អាណិកជនវៀតណាម ទទួលស្វាគមន៍លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម (រូបថត៖ vov.vn)

ក្នុងបរិបទដែលប្រទេសទាំងពីរបានបើកប្រទេសយ៉ាងពេញលេញក្រោយពីជំងឺរាតត្បាត Covid-19 និងកំពុងជំរុញការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់នូវែលហ្សេឡង់សំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់ និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត បើកទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ មិនត្រឹមតែក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅវេទិកាតំបន់ និងអន្តរជាតិទៀតផង៕

បកប្រែដោយ Huyen Trang