ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong និងប្រតិភូបានអញ្ជើញចូលរួមពិធី

សូមជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ត្រូវបានធ្វើពិធីប្រគល់និងទទួលកាលពីថ្ងៃទី ១ ខែធ្នូ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងលោកឧត្តមសេនីយ៍ឯក Do Can អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម តំណាងក្រសួងការបរទេសនៃសាធារណៈរដ្ឋសង្គមនិយម​វៀត​ណាម ព្រមទាំងកម្លាំងប្រដាប់អាវុធហត្ថអាជ្ញាធរដែនដីលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong និងប្រតិភូបានអុជធូបគោរពវិញ្ញាណក្ខន្ធអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ រូប

បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ពីទឹកដីវៀតណាមចូលមកកាន់តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦។

គួរជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជាស្ថិតនៅទីរួមស្រុក Long Giao ស្រុក Cam My ខេត្ត Dong Nai ប្រទេសវៀតណាម៕

បកប្រែដោយ Pham Diep