លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម មានសេចក្តីសោមនស្សរីករាយដែលបានឃើញថា វៀតណាម និងថៃ និយាយរួម និងសភានៃប្រទេសទាំងពីរនិយាយដោយឡែក មានទំនាក់ទំនងល្អ ជិតស្និទ្ធ និងយូរអង្វែង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ បច្ចុប្បន្ន ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមក្នុងអាស៊ាន និងជាវិនិយោគិនធំទីពីរនៅក្នុងអាស៊ាន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោកនាយឧត្តមសេនីយ៍ Singsuk Singpai អនុប្រធានទីមួយ នៃព្រឹទ្ធសភាថៃនៅក្នុងជំនួប

លោក Singsuk Singpai អនុប្រធានទីមួយនៃព្រឹទ្ធសភាថៃ បានសម្តែងក្តីរីករាយចំពោះសមិទ្ធផលរបស់វៀតណាម ជាពិសេសក្នុងការងារប្រឆាំងអំពើពុករលួយ ដោយមានបំណងចង់ឱ្យក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរបន្តបង្កើនដំណើរទស្សនកិច្ច ការជួបប្រជុំ និងផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការ។ ក្រោមការទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋសភាថៃ ក្នុងនាមព្រឹទ្ធសភាថៃ អនុប្រធានទីមួយ នៃព្រឹទ្ធសភាថៃ បានអញ្ជើញ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២ នាថ្ងៃទី៣០ (APPF-30) នៅប្រទេសថៃ នៅខែតុលាខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា បក្ស និងរដ្ឋវៀតណាមកំណត់ថានេះជាភារកិច្ចសំខាន់។ គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដឹកនាំដោយ លោក Nguyen Phu Trong អគ្គលេខាបក្ស។  រដ្ឋសភាវៀតណាមបានប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការងារនេះ។ សេចក្តីសម្រេចចិត្តទាំងអស់របស់រដ្ឋសភា ផ្តោតលើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមជាមួយនឹងការអនុវត្តការសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ។ រដ្ឋសភាវៀតណាមក៏កំពុងបន្តកែលម្អគុណភាពនៃសកម្មភាពនីតិប្បញ្ញត្តិ ការត្រួតពិនិត្យ និងសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ ដើម្បីរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការខ្ជះខ្ជាយ ភាពអវិជ្ជមាន ហើយនិងអនុវត្តការសន្សំសំចៃ ការប្រឆាំងការខ្ជះខ្ជាយ៕

បកប្រែដោយ Duy Hoan