លោកស្រី Phan Thi Thang បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងាររបស់លោក Rodrigo Malmierca Diaz ព្រមទាំងសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានគោលបំណងចង់ជំរុញសកម្មភាពសហប្រតិបត្តិការជាមួយគុយបាលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រពៃរវាងវៀតណាមនិងគុយបា។

leftcenterrightdel
លោកស្រី Phan Thi Thang ទទួលជួបលោក Rodrigo Malmierca Diaz

នាពេលខាងមុខ ទីក្រុងហូជីមិញ និងគុយបាគប្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ទេសចរណ៍ សុខាភិបាល អប់រំ ការផ្លាស់ប្តូរនិស្សិត ក៏ដូចជាសកម្មភាពតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចនៃភាគីទាំងពីរ ចែករំលែកបទពិសោធន៍ក្នុងវិស័យសំណង់ ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់បច្ចេកវិទ្យាខ្ពស់។ល។

លោក Rodrigo Malmierca Diaz បានវាយតម្លៃខ្ពស់ និងឯកភាពជាមួយនឹងមតិរបស់ថ្នាក់ដឹកនាំទីក្រុង លើទិសដៅនៃការជំរុញសកម្មភាពតភ្ជាប់ ផ្លាស់ប្តូររវាងយុវជន; បង្កើនការផ្លាស់ប្តូរអាហារូបករណ៍សម្រាប់និស្សិតរវាងគុយបា និងទីក្រុងហូជីមិញ៕

បកប្រែដោយ Huyen Trang