នៅឯពិធីជប់លៀង លោក Pham Binh Minh បានពាំនាំនូវការសួរសុខទុក្ខរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះលោកប្រធានាធិបតី Joe Biden; ព្រមទាំងលោក Pham Binh Minh អះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ជួរមុខ ហើយមានបំណងចង់បន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាក់ស្តែងក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

លោកប្រធានាធិបតី Joe Biden បានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៥។ លោកប្រធានាធិបតី Joe Biden បានសម្តែងនូវបំណងចង់មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលវេលាសមស្រប។

leftcenterrightdel
លោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក Cindy McCain

* នាថ្ងៃដដែល លោក Pham Binh Minh បានជួបសន្ទនាជាមួយប្រធានាធិបតី  Marshall Islands លោក David Kabua, រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla, រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi, អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman,  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក Cindy McCain,  រដ្ឋមន្ត្រីការបរទេសកាណាដា លោក Melanie Joly, លោក Pham Binh Minh ក៏បានចូលរួមសិក្ខាសាលាជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC) និងអាជីវកម្មសហរដ្ឋអាមេរិកផងដែរ៕

បកប្រែដោយ Pham Diep