leftcenterrightdel
ប្រតិភូទាំងឡាយអនុវត្ដពិធីការដុតទៀនតាមប្រពៃណីក្នុងជំនួប

ថ្លែងមតិក្នុងជំនួបនេះ លោក Huynh Thanh Lap ប្រធាន HUFO បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ដែលផ្តើមចេញពីការដោះដូរពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងទំនាក់ទំនងសាសនា។ ប្រទេសទាំងពីរតែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ ក៏ដូចជាក្នុងដំណាក់កាលកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧២ ជាពិសេសការតម្លើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ  ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធិផលដ៏អស្ចារ្យជាច្រើន។

លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានអះអាងថា វៀតណាមជានិច្ចកាលជាដៃគូដ៏សំខាន់បំផុតរបស់ឥណ្ឌានៅតំបន់អាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ លោកបានសន្យានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព សហការយ៉ាងជិតស្និទ្ធជាមួយ HUFO ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពនិងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរឥណ្ឌា-វៀតណាម៕

បកប្រែដោយ Pham Diep