នារសៀលថ្ងៃទី ១១ ខែសីហា នៅទីស្នាក់​ការ​ក្រសួងផែនការ និងវិនិយោគវៀតណាម​ ដោយបានការផ្ទេរសិទ្ធិពីនាយករដ្ឋមន្ត្រីវៀតណាម​ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានចុះហត្ថលេខាជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis ដែលជំនួសមុខអង្គការសហប្រជាជាតិ លើឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ប្រកបដោយចីរភាព (CF) ដំណាក់កាល ២០២២-២០២៦ រវាងរដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិដែល​ប្រចាំ និងមិនប្រចាំនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

ក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព ដំណាក់កាល២០២២-២០២៦ ហៅកាត់ថា “CF” គឺជាឯកសារយុទ្ធសាស្ត្រសំខាន់ដែលណែនាំ និងតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងអង្គការសហប្រជាជាតិក្នុងការពន្លឿនវឌ្ឍនភាពនៃការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ក្របខ័ណ្ឌយុទ្ធសាស្ត្របង្ហាញពីការសន្យាយ៉ាងខ្លាំងក្លារបស់ភាគីទាំងពីរក្នុងការនាំមកនូវការអភិវឌ្ឍ​ប្រកបដោយចីរភាពសម្រាប់មនុស្សទាំងអស់គ្នា៕

បកប្រែដោយ Duy Hoan