ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបា លោក Le Thanh Tung បានសម្តែងនូវចំណងសាមគ្គីភាពជាមួយប្រជាជនគុយបាជាបងប្អូនចំពោះហេតុការណ៍ភ្លើងឆេះដែលបានកើតឡើងនៅខេត្ត Matanzas; ព្រមទាំងលោកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងគ្រោះមហន្តរាយនេះ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត  Le Thanh Tung ប្រគល់អំណោយជានិមិត្ដសញ្ញារបស់រដ្ឋភាវៀតណាមជូនលោក Esteban Lazo Hernández (រូបថត៖ granma.cu)

តាងនាមរដ្ឋសភាវៀតណាម លោកឯកអគ្គរដ្ឋទូត  Le Thanh Tung បានប្រគល់អំណោយជូនរដ្ឋសភាគុយបា។ អំណោយទាំងនេះ រួមមានថេប្លេតចំនួន ៧៥០ គ្រឿង, ម៉ាស៊ីនកុំព្យូទ័រចំនួន ២ គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន ២ គ្រឿងដើម្បីបម្រើការងាររបស់ស្ថាប័ននីតិបញ្ញត្តិ រួមចំណែកក្នុង​ការ​ធ្វើ​ទំនើបកម្មប្រព័ន្ធសភាគុយបា។

ដោយសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងជំនួយដ៏ថ្លៃថ្លារបស់វៀតណាម សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernández បានពាំនាំលិខិត​ថ្លែង​អំណរគុណជូនចំពោះប្រធាន​រដ្ឋ​សភា​វៀត​ណាម លោក Vuong Dinh Hue តាមរយៈលោកឯកអគ្គរដ្ឋទូត Le Thanh Tung៕

បកប្រែដោយ Pham Diep