លោក Anouphap Tounalom មានសេចក្តីរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរកាន់​តែរីកចម្រើនលើគ្រប់វិស័យ ទោះបីជាស្ថានភាពក្នុងតំបន់ និងអន្តរជាតិមានភាពស្មុគស្មាញ ហើយប្រទេសនីមួយៗត្រូវជំនះរាល់ការលំបាកក៏ដោយ។ លោកបានអះអាងថា ឡាវនឹងរួមជាមួយវៀតណាមក្នុងការរក្សា ពូនជ្រំ និងឃោសនាដល់ជំនាន់ក្រោយអំពីទំនាក់ទំនង សាមគ្គីភាពពិសេសនេះ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបលោក Anouphap Tounalom លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងវៀងចន្ទន៍ (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពចំពោះទំនាក់ទំនងពិសេសជាសមមិត្តផង និងបងប្អូនផង និងគាំទ្រយ៉ាងខ្លាំងចំពោះការផ្លាស់ថ្មីរបស់ប្រទេសឡាវ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងវៀតណាម-ឡាវ ដែលកំពុងរីកចម្រើន ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

លោកអគ្គលេខាបក្សបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ មិនត្រឹមតែជាអ្នកជិតខាងដែលជាសមមិត្តផង និងបងប្អូនផង ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា ទីក្រុងវៀងច័ន្ទនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីហាណូយ និងខេត្តទីក្រុងនានារបស់​វៀត​ណាមដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើគ្រប់វិស័យ។

*នារសៀលថ្ងៃទី ១០ ខែសីហា នៅអាគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Anouphap Tounalom។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងវៀងច័ន្ទ បានបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការ​ និងធ្វើអាជីវកម្មនៅប្រទេសឡាវ។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា លោក Anouphap Tounalom និងថ្នាក់ដឹកនាំទីក្រុងវៀងច័ន្ទនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌបន្ថែមទៀតសម្រាប់គម្រោងដែលកំពុងដំណើរការនៅទីក្រុងវៀងច័ន្ទរបស់អង្គភាពអាជីវកម្មវៀតណាម។

លោក Anouphap Tounalom បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូលើកនេះ រួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ព្រមទាំងរួមចំណែកជាក់ស្តែងក្នុងឱកាសឆ្នាំសាមគ្គីភាព មិត្ដភាពរវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម ឆ្នាំ២០២២៕

បកប្រែដោយ Pham Diep