លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An
កប.អនឡាញ - នាយប់ថ្ងៃទី ២៣ កក្កដា នៅទីរួមស្រុក Anh Son (ស្រុក Anh Son ខេត្ត Nghe An ភាគកណ្តាលវៀតណាម) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំកម្មវិធីរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២២)។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធី។