នាព្រឹកថ្ងៃទី១១ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីវៀតណាម​ លោក Pham Minh Chinh បានអញ្ជើញទៅស្ថានទូតជប៉ុន (អាស័យដ្ឋានអាគារលេខ ២៧  វិថី Lieu Giai ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ) និងចារលើសៀវភៅក្រាំងមាស ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe Shinzo។

leftcenterrightdel
លោក​ប្រធានរដ្ឋ Nguyen Xuan Phuc ចារលើសៀវភៅក្រាំងមាស ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe Shinzo (រូប​ថត៖ vnanet.vn)

ចារលើសៀវភៅក្រាំងមាស  លោក​ប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតថ្វាយចំពោះព្រះមហាក្សត្រ  និងប្រជាជនជប៉ុន និងក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី Abe Shinzo។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមតែងតែគោរព និងចងចាំជានិច្ចនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ការគាំទ្រ និងការជួយឧបត្ថម្ភដ៏មានតម្លៃដែលលោក Abe Shinzo បានផ្តល់ឱ្យប្រទេស និងប្រជាជនវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់ដំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេស និងអត្ថន័យជាច្រើនក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចារលើសៀវភៅក្រាំងមាស ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe Shinzo (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសរសេរថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក Abe Shinzo ដែលជាមិត្តដ៏ល្អ ភក្តីភាព និងស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។ ការបាត់បង់លោក Abe Shinzo មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់របស់​សហគមន៍អន្តរជាតិ រួមទាំងវៀតណាមផងដែរ។ ក្នុងរយៈពេលដ៏យូរដែលលោកធ្វើជានាយករដ្ឋមន្ត្រីជប៉ុន កិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុនបានឈានចូលដំណាក់កាលថ្មីមួយ ដោយបានអភិវឌ្ឍយ៉ាងល្អ បន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសជាច្រើន៕

បកប្រែដោយ Duy Hoan