leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ ក្នុងឱកាសពិធីរំលឹកខួបលើកទី ២០០ នៃទិវាកំណើតរបស់លោក Nguyen Dinh Chieu នោះ ដើម្បីបង្ហាញពីមោទនភាព និងលើកតម្កើងរាល់ការលះបង់ដ៏ធំធេងរបស់លោកចំពោះវប្បធម៌វៀតណាម និងវប្បធម៌មនុស្សជាតិ ក៏ដូចជាដើម្បីស្វែងយល់ពីមតតករបស់លោក រាល់បទពិសោធន៍និងមេរៀនដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍរបស់មូលដ្ឋាន និងប្រទេសជាតិនាអនាគតផងដែរ៖

“ខ្ញុំសូមស្នើឱ្យក្រសួង ស្ថាប័នមជ្ឈិម បក្សភាគ និងប្រជាជនខេត្ត Ben Tre អ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្របន្តធ្វើការសិក្សាស្រាវជ្រាវដើម្បីបំភ្លឺថែមទៀតនូវសតិអារម្មណ៍ តម្លៃសិល្បៈពីវណ្ណកម្មនានារបស់លោក Nguyen Dinh Chieu ធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅថែមទៀតនូវតួនាទីរបស់លោកគ្រូ និងគ្រូពេទ្យ Nguyen Dinh Chieu បន្តណែនាំនិងផ្សព្វផ្សាយវណ្ណកម្មរបស់លោក Nguyen Dinh Chieu ដល់សាធារណជនទាំងជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។ ពង្រីកតម្លៃវប្បធម៌របស់លោក Nguyen Dinh Chieu ក្នុងដំណាក់កាលថ្មី ព្រមទាំងផ្ដោតសំខាន់លើការប្រើប្រាស់សមិទ្ធិផលបច្ចេកវិទ្យាព័ត៌មានក្នុងការសិក្សាស្រាវជ្រាវបង្រៀន ការផ្សព្វផ្សាយវណ្ណកម្ម វប្បធម៌សិល្បៈរបស់ លោក Nguyen Dinh Chieu ផងដែរ”៕

តាម vovworld.vn