leftcenterrightdel
លោក Bui Thanh Son សន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងអាណិកជនហ្ស៊កដានីលោក Ayman Al-Safadi (រូប​ថត៖ baoquocte)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដែលទាក់ទងនឹងការលេចធ្លាយឧស្ម័នក្លរីនពុល នៅឯកំពង់ផែសមុទ្រក្រហម Aqaba ប្រទេសហ្ស៊កដានី កាលពីថ្ងៃទី ៣០ ខែមិថុនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងអាណិកជននៃប្រទេសហ្សកដានី លោក Ayman Al-Safadi បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចហ្ស៊កដានីនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្របសម្រួល និងគាំទ្រស្ថានទូតវៀតណាមក្នុងការគាំពារពលរដ្ឋ និងដោះស្រាយបញ្ហាក្រោយមរណភាពជូនពលរដ្ឋវៀតណាមដែលបានស្លាប់ក្នុងហេតុការណ៍ផ្ទុះនេះ។

លោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណចំពោះក្រសួងការបរទេស និងអាជ្ញាធរមានសមត្ថកិច្ចហ្ស៊កដានីដែលបានរាយការណ៍យ៉ាងឆាប់រហ័សអំពីការស្លាប់របស់ពលរដ្ឋវៀតណាមចំនួន ៥ នាក់ និងការយកចិត្តទុកដាក់ចំពោះពលរដ្ឋវៀតណាមដែលរងរបួសក្នុងឧបទ្ទវហេតុនេះ។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីហ្ស៊កដានីជួយគាំទ្រស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត ទទួលបន្ទុកហ្ស៊កដានីក្នុងការគាំពារ និងជួយប្រជាពលរដ្ឋដែលរងគ្រោះ៕

បកប្រែដោយ Thanh Cong