នារសៀលថ្ងៃដដែល នៅរដ្ឋធានីវៀងច័ន្ទ លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ធុរកិច្ចវៀតណាមនៅឡាវ។

ក្នុងនាមរដ្ឋាភិបាលឡាវ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានកត់សំគាល់មតិរបស់អង្គភាពអាជីវកម្មទាំងឡាយ ហើយបានមានប្រសាសន៍ថា វៀតណាមស្ថិតចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេសដែលវិនិយោគនៅឡាវ ដោយមានដើមទុន ៤.៦ ពាន់លានដុល្លារអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រី Sonexay Siphandone បានអះអាងថា នឹងពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ ដើម្បីកែទម្រង់ និងធ្វើវិសោធនកម្មច្បាប់ឱ្យសមស្របទៅនឹងភាពជាក់ស្តែង កែតម្រូវអត្រាប្តូរប្រាក់ និងសម្រួលការតភ្ជាប់ប្រព័ន្ធគមនាគមសម្រាប់អង្គភាពអាជីវកម្មដែលធ្វើវិនិយោគ និងធ្វើអាជីវកម្មក្នុងប្រទេសឡាវ។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅអាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យអង្គភាពអាជីវកម្មមានការអត់ធ្មត់ជំនះពុះពាររាល់ការលំបាកនៃបរិយាកាសវិនិយោគធុរកិច្ចនាបច្ចុប្បន្ននេះ។ លោកប្រធានរដ្ឋសភាបានចាត់ទុកថា ចាំបាច់ត្រូវមានយន្តការពិសេសដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសឡាវ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យសហគមន៍ធុរកិច្ច ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ពុះពារលើចំណុចខ្សោយ និងការខ្វះខាតក្នុងការអនុវត្តគម្រោងបច្ចុប្បន្ន។

លោកប្រធានរដ្ឋសភា Vuong Dinh Hue មានគោលបំណងចង់ឲ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យសមស្របនឹងស្ថានភាពនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

* នារសៀលថ្ងៃទី ១៥ ឧសភា លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំឡាវ និងជួបសំណេះសំណាលជាមួយសហគមន៍អាណិកជនវៀតណាមនៅឡាវ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតំលៃខ្ពស់ និងលើកសរសើរចំពោះសមិទ្ធិផលដែលស្ថានទូតវៀតណាមប្រចាំឡាវ ស្ថាប័នតំណាង និងសហគមន៍អាណិកជនវៀតណាម សហគមន៍ធុរកិច្ចវៀតណាមនៅឡាវ សម្រេចបានក្នុងការកសាង អភិវឌ្ឍន៍ប្រទេសវៀតណាម ក៏ដូចជាការរួមវិភាគទានសម្រាប់ប្រទេសឡាវ រួមចំណែលពូនជ្រំទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្ឃឹមថា ប្រជាជនវៀតណាមទាំងអស់នៅប្រទេសឡាវ និងគ្រប់អង្គភាពអាជីវកម្មវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ចាំបាច់ត្រូវជាទូតក្នុងការថែរក្សា អភិវឌ្ឍន៍ដោយឥតឈប់ឈរ និងជំរុញទំនាក់ទំនងពិសេសវៀតណាម-ឡាវ ឡើងកំរិតកំពស់ថ្មីមួយ។

* នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅធនាគារសម្ព័ន្ធអាជីវកម្មឡាវ-វៀតណាម (LVB) និងតំណាងធនាគារពាណិជ្ជភាគហ៊ុន វិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) នៅប្រទេសឡាវ៕

បកប្រែដោយ Thanh Cong