ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី វៀតណាម-អាមេរិក រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាទំនាក់ទំនងពិសេស។ ប្រទេសទាំងពីរបានជម្នះពីអតីតកាលដ៏ឈឺចាប់នៃសង្គ្រាម រួបរួមសហប្រតិបត្តិការជាមួយគ្នា និងជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឱ្យកាន់តែរីកចម្រើនប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ វៀតណាមសង្ឃឹមថា អាមេរិកនឹងបន្តគាំទ្រ ផ្តល់ជំនួយ និងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានសក្ដានុពល និងតម្រូវការដូចជា ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ការផ្លាស់ប្តូរឌីជីថល ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាលធនធានមនុស្ស ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden

លោកប្រធានាធិបតី Joe Biden បានចែករំលែកថា រូបលោកផ្ទាល់តែងតែមានសេចក្តីស្រឡាញ់ចំពោះប្រទេសនិងប្រជាជនវៀតណាម។ លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ឈានមុខគេ មានបំណងចង់សហប្រតិបត្តិការ និងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ លើវិស័យជាច្រើន រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការការពារជំងឺ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកប្រធានាធិបតី Joe Biden និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយនៃប្រទេសនីមួយៗ ដោយមិនប្រើប្រាស់អំពើហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ; ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Thanh Cong