leftcenterrightdel
តំណាងក្រសួងសំណង់វៀតណាម និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ

កិច្ចព្រមព្រៀងខាងលើនឹងត្រូវបានដំណើរការដោយកម្មវិធីសកម្មភាពរយៈពេល ៥ ឆ្នាំ (២០២២-២០២៧) រួមមានការជួយនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុងក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយសាធារណៈ និងឯកសារច្បាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ បង្កើនភាពធន់ ការស្ដារឡើងវិញនិងកំណើនបៃតងសម្រាប់ទីក្រុង; ជួយគាំទ្រទីក្រុងនិងខេត្តក្នុងការអនុវត្តគម្រោងសាកល្បង។

ទន្ទឹមនឹងនោះ រៀបចំសិក្ខាសាលានិងការផ្សព្វផ្សាយទូទៅ។ សកម្មភាពទាំងនេះនឹងរួមចំណែកក្នុងការអនុវត្តកិច្ចសន្យារបស់ វៀតណាមនៅ COP26 ហើយនឹងទទួលបានការឧបត្ថម្ភពីមូលនិធិ WARM Facility ដែលផ្ដល់ហិរញ្ញប្បទានដោយសហភាព អឺរុបនិងផ្ទេរសិទ្ធិទៅឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ជាអ្នកគ្របគ្រង៕

បកប្រែដោយ Thanh Cong