លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើបរិបទនៃស្ថានភាពពិភពលោកនិងតំបន់ និងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 លើផ្នែកការទូត រួមទាំងភាពងាយស្រួលពីកិត្យានុភាព សក្តានុពលរបស់ប្រទេសជាតិកាន់តែកើនឡើង​។ ដោយឈរលើមូលដ្ឋាននៃគោលនយោបាយការបរទេសដែលបានកំណត់នៅមហាសន្និបាតបក្សលើកទី ១៣ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅអង្គការអន្តរជាតិត្រូវតែម្ចាស់ការនិងច្នៃប្រឌិតក្នុងការងារ ចាប់យកឱកាស ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូនានា លើក​កម្ពស់ប្រសិទ្ធភាពនូវតួនាទី បំពេញការងារប្រកបដោយជោគជ័យ រួមចំណែកដល់ការអភិវឌ្ឍកាន់តែរីកចម្រើននិងខ្លាំង​មាំមួនរបស់ប្រទេសជាតិ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅបណ្ដាប្រទេស (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំអង្គការអន្តរជាតិត្រូវយកចិត្តទុកដាក់និងផ្ដោតលើ​ការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល ជាពិសេសការផ្ទេរបច្ចេកវិទ្យា។ ទាក់ទាញទុនវិនិយោគនិងជំរុញឲ្យដៃគូនានាដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញទំនិញរបស់វៀតណាម។ បណ្ដាឯកអគ្គរដ្ឋទូតត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាមូលដ្ឋាន និងសហគ្រាសដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្ម ព្រមទាំងតភ្ជាប់រវាងសហគ្រាសវៀតណាមជាមួយសហគ្រាសរបស់បណ្ដាដៃគូ; ជំរុញទំនាក់ទំនងការទូតទ្វេភាគីនិងពហុភាគី; ផ្ដល់គំនិតផ្តួចផ្តើមរបស់វៀតណាមនៅវេទិកានានានៃបណ្ដាអង្គការអន្តរជាតិ; បង្កើនការផ្សព្វផ្សាយមុខមាត់របស់ប្រទេស ក៏ដូចជាតម្លៃវប្បធម៌និងសក្ដានុពលនៃការអភិវឌ្ឍដើម្បីរួមចំណែកទាក់ទាញធនធានខាងក្រៅបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ក្នុងឱកាសនេះ បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមសំដែងនូវកិត្តិយសដោយបានទទួលភារកិច្ច ព្រមទាំងសន្យាថានឹងខិតខំប្រឹងប្រែងឥតឈប់ឈរ លើកកម្ពស់សមត្ថភាពនិងតួនាទីត្រួសត្រាយផ្លូវនៃកិច្ចការបរទេស ផ្ដល់គំនិតផ្តួចផ្តើមជាច្រើនក្នុងការងារនិងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ៕

បកប្រែដោយ Pham Diep