លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងមានអត្ថន័យយ៉ាងខ្លាំង បង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទីក្រុងសម្រាប់មូលដ្ឋាននានានៅតំបន់រដ្ឋធានី និងបណ្តាមូលដ្ឋានខាងកើតនៃភាគខាងត្បូង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

ខ្សែផ្លូវទាំងឡាយនឹងបង្កើតលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តជុំវិញនានា បង្កើតការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ជួយចែករំលែក និងដោះស្រាយតម្រូវការចរាចរណ៍ តភ្ជាប់ និងលើកកម្ពស់ផ្លូវរ៉ាឌីកាល់ឲ្យកាន់តែមានប្រសិទ្ធភាព ទាញយកមូលនិធិដីធំសម្រាប់ការអភិវឌ្ឍ កាត់បន្ថយថ្លៃ logistics និងទាក់ទាញវិនិយោគិន លើកកម្ពស់ជីវភាពរស់នៅខាងស្មារតី និងសម្ភារៈសម្រាប់ប្រជាជនក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួង ផ្នែក និងមូលដ្ឋានត្រូវបំពេញឯកសារជាបន្ទាន់អំពីគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤-តំបន់រដ្ឋធានីហាណូយ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ទីក្រុងហូជីមិញ ធានាបាននូវការគោរពតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីរាយការណ៍ ជូនរដ្ឋាភិបាលនៅចុងខែកុម្ភៈ និងអាជ្ញាធរមានសមត្ថកិច្ចនៅដើមខែមីនា ឆ្នាំ២០២២៕

បកប្រែដោយ Huyen Trang