ដោយមានជាង ៦២០ ទំព័រ សៀវភៅនេះបានប្រមូលនិងជ្រើសរើសអត្ថបទកំណាព្យ និងសំបុត្រជាច្រើនដែលបង្ហាញពីការគោរព​ស្រឡាញ់រាប់អានចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ពីគ្រប់មជ្ឈដ្ឋាននិងមិត្តភក្តិអន្តរជាតិនៅលើ​កាសែតអនឡាញនិងបណ្ដាញសង្គម។ 

leftcenterrightdel
លោក Le Minh Hung ប្រធានខុទ្ទកាល័យមជ្ឈិមបក្សបានប្រគល់សៀវភៅដ៏មានតម្លៃជូនដល់តំណាងមូលដ្ឋានមួយចំនួន

អ្នកនិពន្ធស្ទើរតែទាំងអស់មិនមែនជាអ្នកនិពន្ធអាជីពនោះទេ ប៉ុន្តែតាមរយៈកំណាព្យនិងអត្ថបទ បានសំដែងឡើងនូវការចាប់អារម្មណ៍ ការកោតសរសើរ ការគោរព ការដឹងគុណយ៉ាងជ្រាលជ្រៅនិងការជឿជាក់ជាដាច់ខាតចំពោះមេដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់បក្សកុម្មុយនិស្ដវៀតណាម។ 

អ្នកនិពន្ធទាំងអស់បានសម្តែងនូវគោលបំណងចង់ឲ្យលោកអគ្គលេខាបក្ស Nguyen Phu Trong បន្តជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនិងលេខាគណៈមជ្ឈិមបក្សដឹកនាំដំណើរការផ្លាស់ថ្មីប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងដំណាក់កាលថ្មី។ ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយខ្លឹមសារដ៏មានតម្លៃនៃសៀវភៅ ក្រៅពីការបោះពុម្ពផ្សាយជាសៀវភៅ គ្រឹះស្ថានបោះពុម្ពនយោបាយជាតិការពិតបានសហការជាមួយកាសែតប្រជាជនផ្សព្វផ្សាយសៀវភៅតាមអនឡាញដើម្បីបំរើមិត្ដអ្នកអានក្នុងកម្មវិធី  Stbook.vn និងគេហទំព័រ Thuviencoso.vn៕

បកប្រែដោយ Pham Diep