អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីអាចប្រាប់អំពីលទ្ធផលលេចធ្លោនៃ ASEM លើកទី១៣នេះបានទេ?

លោកអនុរដ្ឋមន្ត្រី Dang Hoang Giang៖ កិច្ចប្រជុំកំពូល ASEM លើកទី១៣ ដែលធ្វើឡើងនៅប្រទេសកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិបទដ៏ពិសេស។ ទីមួយ ឆ្នាំនេះ យើងប្រារព្ធខួបលើកទី ២៥ នៃការបង្កើតវេទិកា ASEM។ ទីពីរ ក្នុងបរិបទនៃការរាតត្បាត បញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមកក្នុងដំណើរការកិច្ចសហប្រតិបត្តិការ ASEM។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមទាំងនេះបង្កើតឱកាសសម្រាប់បណ្តាប្រទេស ASEM ក្នុងការលើកកម្ពស់សាមគ្គីភាព រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមសកល បញ្ហាប្រឈមរវាងទ្វីបទាំងពីរ និងធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការរវាងទ្វិបទាំងពីរអាស៊ី-អឺរ៉ុបនាពេលខាងមុខ។ ដោយសារតែមានសារៈសំខាន់ពិសេសនោះ កិច្ចប្រជុំនេះបានទាក់ទាញមេដឹកនាំមួយចំនួនធំមកពីបណ្តាប្រទេស ASEM ដែលមានប្រមុខរដ្ឋជិត ៥០ រូប។ មេដឹកនាំមានការពិភាក្សា ផ្លាស់ប្តូរ និងពិភាក្សាយ៉ាងសំខាន់ និងទូលំទូលាយ ដោយកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណើរការ ASEM ក្នុងប៉ុន្មានឆ្នាំខាងមុខ។ លទ្ធផលនៃកិច្ចប្រជុំមានភាពវិជ្ជមានខ្លាំងនៅពេលដែលកិច្ចប្រជុំបានអនុម័តឯកសារសំខាន់ៗចំនួន៣៖ សេចក្តីថ្លែងការណ៍របស់ប្រធានជាន់ខ្ពស់ ASEM; សេចក្តីថ្លែងការណ៍ស្តីពីការស្តារឡើងវិញក្រោយ​ពី Covid-19 និងសំខាន់បំផុតគឹសេចក្តីថ្លែងការណ៍ស្តីពីការតំរង់ទិសការតភ្ជាប់នៅក្នុង ASEM ។ នេះជាចំណុចសំខាន់ថ្មីរបស់ ASEM នាពេលខាងមុខ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍន៍ស្មើភាពគ្នាក្នុងចំណោមសមាជិក ASEM ក៏ដូចជាជំរុញការផ្លាស់ប្តូរ និងចរាចរទំនិញ និងមនុស្ស ជៀសវាងការរំខានដល់ពាណិជ្ជកម្ម។ ហេតុដូច្នេះហើយបានជាកិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងខ្លាំង។

អ្នកយកព័ត៌មាន៖ តើអនុរដ្ឋមន្ត្រីអាចប្រាប់អំពីការចូលរួម និងការរួមចំណែករបស់វៀតណាមចំពោះ ASEM និយាយរួម និងចំពោះកិច្ចប្រជុំនេះបានទេ?

leftcenterrightdel
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Hoang Giang (រូ​ប​ថត៖​ vnanet.vn)

លោកអនុរដ្ឋមន្ត្រី Dang Hoang Giang៖ ក្នុងនាមជាសមាជិកស្ថាបនិកនៃ ASEM ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ ASEM ហើយបានលើក​ឡើង​វិធានការ និងគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយ ASEM លើគ្រប់វិស័យ។ ដោយស្មារតីរួមនោះ ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ASEM ដែលក្នុងនោះបានសង្កត់ធ្ងន់លើសំណើចំនួនបួនសម្រាប់ ASEM៖

ទី១ ពង្រឹងសាមគ្គីភាព និងពហុភាគីនិយមក្នុង ASEM ដើម្បីលើកកម្ពស់ និងដោះស្រាយបញ្ហារួម និងបញ្ហាសកល ដោយស្មារតីយកប្រជាជនជាប្រធានបទ ជាមជ្ឍភាព ជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

ទីពីរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសនានាត្រូវចែករំលែកធនធាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការជម្នះជំងឺរាតត្បាត Covid-19 ជាពិសេសការចែករំលែកលើបញ្ហាវ៉ាក់សាំង និងថ្នាំព្យាបាល។

ទី៣៖ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសនានា ជាពិសេសប្រទេសអភិវឌ្ឍន៍ បង្កើនការចែករំលែក និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល រួមទាំងការចែករំលែកធនធានហិរញ្ញវត្ថុ ការចែករំលែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាបៃតង និងធនធានផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃបណ្តាប្រទេសក្នុងការឆ្លើយតបនឹងបញ្ហាសកល។

ទី៤ លោកនាយករដ្ឋមន្ត្រីស្នើឱ្យប្រទេសក្នុង ASEM ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌថ្មី ជាពិសេសការជំរុញការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស ថាមពលកកើតឡើងវិញ ថាមពលបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីប្រមូលធនធានសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសអំពីសំណើរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះ "កិច្ចប្រជុំតុមូល ASEM ស្តីពីសេដ្ឋកិច្ចឌីជីថល"។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសក្នុងការអនុវត្តយ៉ាងទូលំទូលាយនូវវិធានការអនុវត្តការឆ្លើយតបប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។ វិធានការទាំងនេះត្រូវបានចែករំលែកយ៉ាងជាក់លាក់នៅក្នុងកិច្ចប្រជុំ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតាមរយៈវិធានការទាំងនេះ ក៏ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ASEM ដើម្បីគោលដៅ “ទ្វីបទាំងពីរ អាស៊ី និងអឺរ៉ុប ប្រកបដោយសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព”៕

បកប្រែដោយ Duy Hoan