នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការ ASEM ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ហើយប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើតវេទិកា (១៩៩៦-២០២១)។ ចូលរួមសន្និសីទឆ្នាំនេះ មានថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងសមាជិក ASEM ចំនួន ៥ ៣ រូប។

ក្រោមប្រធានបទ "ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា" មេដឹកនាំ ASEM បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ការជំរុញការស្តារឡើងវិញប្រកបដោយនិរន្តរភាព បរិយាប័ន្ទ និងការ​ពង្រឹងទំនាក់ទំនងសង្គម និងវប្បធម៌។ មេដឹកនាំទាំងអស់ក៏បានចែករំលែកទស្សនៈអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងទ្វីបទាំងពីរ និងពិភាក្សាអំពីទិសដៅដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ASEM បន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងអស់ក៏បានចែករំលែកការយល់ឃើញរួមថា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ អះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការធានាសន្តិសុខ និងសុវត្ថិភាព​សមុទ្រ សេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រ និងអាកាសចរណ៍ និងមិនរារាំងសកម្មភាពសេដ្ឋកិច្ច ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានមតិយោបល់ និងការវាយតំលៃយ៉ាងជ្រាលជ្រៅ និងជាក់ស្តែងអំពីស្ថានភាពនៃពិភពលោក តំបន់ និន្នាការអភិវឌ្ឍន៍ និងបញ្ហាថ្មី ដែលអាស៊ី-អឺរ៉ុបកំពុងប្រឈមមុខ។

leftcenterrightdel
ទិដ្ឋភាព​នៃកិច្ចប្រជុំ​នៅឯប្រទេស​វៀត​ណាម​

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បញ្ហាប្រឈមជាសាកល ដូចជាជំងឺរាតត្បាត Covid-19 ការប្រែប្រួលអាកាសធាតុ ការថយចុះធនធាន ភាពចាស់នៃចំនួនប្រជាជន និងសន្តិសុខតាមអ៊ីនធឺណិត គឺជាបញ្ហាចម្បង ដែលមានលក្ខណៈជាសកល និងប៉ះពាល់ដល់ពិភពលោក។ តាមនោះ នាយករដ្ឋមន្ត្រីបានដាក់សំណើចំនួន ៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអឺរ៉ាស៊ីនាពេលខាងមុខ៖

ទី១ ពង្រឹងសាមគ្គីភាព និងពហុភាគីនិយមក្នុង ASEM ដើម្បីលើកកម្ពស់ និងដោះស្រាយបញ្ហារួម និងបញ្ហាសកល ដោយស្មារតីយកប្រជាជនជាប្រធានបទ ជាមជ្ឍភាព ជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

ទីពីរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសនានាត្រូវចែករំលែកធនធាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការជម្នះជំងឺរាតត្បាត Covid-19 ជាពិសេសការចែករំលែកលើបញ្ហាវ៉ាក់សាំង និងថ្នាំព្យាបាល។

ទី៣ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសនានា ជាពិសេសប្រទេសអភិវឌ្ឍន៍ បង្កើនការចែករំលែក និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល រួមទាំងការចែករំលែកធនធានហិរញ្ញវត្ថុ ការចែករំលែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាបៃតង និងធនធានផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃបណ្តាប្រទេសក្នុងការឆ្លើយតបនឹងបញ្ហាសកល។

ទី៤ លោកនាយករដ្ឋមន្ត្រីស្នើឱ្យប្រទេសក្នុង ASEM ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌថ្មី ជាពិសេសការជំរុញការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស ថាមពលកកើតឡើងវិញ ថាមពលបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីប្រមូលធនធានសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសអំពីសំណើរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះ "កិច្ចប្រជុំតុមូល ASEM ស្តីពីសេដ្ឋកិច្ចឌីជីថល"។

លោកនាយករដ្ឋមន្ត្រីក៏បានចែករំលែកថា អាស៊ាន និងចិនកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បន្តការចរចាដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាម UNCLOS 1982 នាពេលឆាប់ៗខាងមុខ។

រាល់ការវាយតម្លៃ និងសំណើជាក់ស្តែងរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីមេដឹកនាំ អាស៊ី-អឺរ៉ុប ហើយ​បានបង្ហាញក្នុងឯកសារនៃកិច្ចប្រជុំ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ មេដឹកនាំអាស៊ី-អឺរ៉ុប បានអនុម័ត "សេចក្តីប្រកាសរបស់ប្រធាននៃកិច្ចប្រជុំកំពូល ASEM លើកទី ១៣"; "សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពី Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ"; "ទិសដៅកិច្ចសហប្រតិបត្តិការ ASEM លើការតភ្ជាប់" ។ កិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប លើកទី ១៤ នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៣ នៅអឺរ៉ុប៕

បកប្រែដោយ Duy Hoan