នាថ្ងៃទី ២៤ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Guido Hildner បានប្រគល់សំភារៈបរិក្ខារ​ពេទ្យជូនមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ដែលមានតម្លៃសរុបប្រហែល ២១ ពាន់លានដុង (ប្រហែល ៨២៥,០០០ អឺរ៉ូ)។

leftcenterrightdel
អាល្លឺម៉ង់ជួយគាំទ្រវៀតណាមនូវសំភារៈបរិក្ខារពេទ្យដែលមានតម្លៃ ២១ពាន់លានដុង

ជាមួយនឹងចំនួនសំភារៈបរិក្ខារពេទ្យនេះ អាឡឺម៉ង់បន្តជួយរដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លើសពីនេះ ការជួយគាំទ្រនេះក៏ជាការបញ្ជាក់អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងអាល្លឺម៉ង់ និងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាល្លឺម៉ង់ និងវៀតណាម៕

បកប្រែដោយ Duy Hoan