ថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋ  Nguyen Xuan Phuc បានវាយតម្លៃថា ក្នុងរយៈពេល ៩៦ ឆ្នាំកន្លងទៅ វិស័យសារព័ត៌មានវៀតណាមមានការអភិវឌ្ឍ​គួរឲ្យកត់សម្គាល់។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា សារព័ត៌មានក៏ជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ ភាពអវិជ្ជមាន និង​ការបង្ខូចសីលធម៌ដែរ ព្រមទាំងបានផ្តល់ព័ត៌មានទាន់ពេលវេលា ការដឹកនាំ និងការគ្រប់គ្រងប្រទេស រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
លោក​ប្រធានរដ្ឋ  Nguyen Xuan Phuc ថ្លែង​ក្នុង​ពិធី​

លោកប្រធានរដ្ឋ  Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “កម្លាំងសារព័ត៌មានបន្តលើកកម្ពស់ស្មារតីម្ចាស់ការ ភាពរហ័សរហួន និងផ្តល់ព័ត៌មានត្រឹមត្រូវ បានទាន់ពេលវេលាដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានភាពម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមូលបង្កាច់ ព័ត៌មានមិនត្រឹមត្រូវដែលប្រឆាំងនឹងបក្ស រដ្ឋ ក៏ដូចជាបុព្វហេតុកសាង និងការពារប្រទេសរបស់ប្រជាជន។ បក្ស រដ្ឋ តែងតែចង់ឲ្យក្រុមអ្នកសារព័ត៌មានដែលមានឬទ្ធានុភាពនយោបាយ មានជំនាញល្អ និងមានក្រមសីលធម៌ការងារដ៏បរិសុទ្ធ និងមនុស្សធម៌"។

leftcenterrightdel
លោក​ប្រធានរដ្ឋ  Nguyen Xuan Phuc, លោក Nguyen Trong Nghia ប្រធានគណៈឃោសនាមជ្ឈិម  លោក​ Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមអ្នកកាសែតវៀតណាម ថតរូបជាមួយថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជន និងតំណាងក្រុមអ្នកនិពន្ធ និង​អ្នក​និពន្ធ នៃកាសែតកងទ័ពប្រជាជន ដែល​បានឈ្នះរង្វាន់

ក្នុងចំណោមស្នាដៃដែលឈ្នះពានរង្វាន់សារព័ត៌មានជាតិ លើកទី ១៥ ឆ្នាំ ២០២០ កាសែតកងទ័ពប្រជាជនបានឈ្នះពានរង្វាន់ចំនួន ៦ ។ នេះជាកិត្តិយស និងជាមោទនភាពរបស់អ្នកសារព័ត៌មានយុទ្ធជន ដែលបញ្ជាក់តួនាទីរបស់ខ្លួនជាកាសែតនយោបាយកំពូលមួយរបស់ប្រទេស និងរបស់កងទ័ព៕

បកប្រែដោយ Duy Hoan