លោក Alberto Anaya Gutierrez អគ្គលេខាគណបក្ស PT សង្កត់ធ្ងន់ថា សាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាកម្លាំងចលករដ៏ធំធេងសម្រាប់គណបក្សនយោបាយជឿនលឿនលើពិភពលោក ដែលចូលរួមសិក្ខាសាលានេះ ហើយសម្ដែងនូវការជឿទុកចិត្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងបន្តទទួលបានជោគជ័យថ្មីក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិភាព វិបុលភាព សមភាព និងវឌ្ឍនភាពសម្រាប់ប្រជាជន។

leftcenterrightdel
សាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានផ្សាយនៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

លេខាទទួលបន្ទុកទំនាក់ទំនងការទូតរបស់គណបក្សរណសិរ្សធំទូលាយអ៊ុយរូហ្គា លោក Carlos Alejandro បានថ្លែងថា សារនយោបាយ ច្បាស់លាស់ និងជ្រាលជ្រៅដែលផ្ញើដោយលោកអគ្គលេខាបក្ស Nguyen Phu Trong មានអត្ថន័យជាក់ស្តែងចំពោះអាមេរិកឡាទីន ក្នុងការកសាងប្លុកសាមគ្គីភាពដ៏រឹងមាំ ដើម្បីសង្គមមួយដែលស្មើភាព និងយុត្តិធម៌ជាង។ ចំណែក លោក Rodrigo Cerritos តំណាងនៃគណបក្សរណសិរ្សរំដោះជាតិ Farabundo Marti (FMLN) របស់អែលសាល់វ៉ាឌ័រ សង្កត់ធ្ងន់ថា នេះជាសារបង្ហាញសាមគ្គីភាពដ៏រឹងមាំជាមួយប្រជាជាតិអាមេរិកឡាទីន។

សិក្ខាសាលាដែលត្រូវបានរៀបចំពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា បានបង្ហាញសៀវភៅ “ផ្លូវឆ្ពោះទៅសង្គមនិយមរបស់វៀតណាម” ដែលប្រមូលអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីអំពីទ្រឹស្តី និងតថភាពរបស់វៀតណាមលើផ្លូវកសាងសង្គមនិយម សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ ប្រទេសសម្បូរ ធូរធា និងសន្តិភាព ដើម្បីផលប្រយោជន៍នៃប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh