លោក Nguyen Phu Trong សង្កត់ធ្ងន់ថា បន្ទាប់ពី ២៥ ឆ្នាំ នៃការបង្កើតនិងអភិវឌ្ឍ ដោយសារមានកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់គណបក្សពលកម្ម និងលោក Alberto Anaya Gutierrez សិក្ខាសាលា “បណ្ដាគណបក្សនយោបាយ និងសង្គមថ្មីមួយ” បានក្លាយជាវេទិកាដ៏មានអត្ថន័យ និងមានតួនាទីសំខាន់ដែលទាក់ទាញការចូលរួមពីកម្លាំងឆ្វេងនិយម និងជឿនលឿននៅអាមេរិកឡាទីន និងជុំវិញពិភពលោក ហើយចូលរួមចំណែកជម្រុញការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម។

leftcenterrightdel
លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong (រូបថត៖ vnanet.vn)

លោក Nguyen Phu Trong ថ្លែងអំណរគុណចំពោះគណបក្សពលកម្មម៉ិកស៊ិក គណបក្សនយោបាយឆ្វេងនិយមនិងជឿនលឿន នៃអាមេរិកឡាទីន និងការាបៀន ក៏ដូចជាគណបក្សនយោបាយមិត្តភក្តិនៅលើពិភពលោក ដែលបានរួមដំណើរជាមួយបក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូរំដោះជាតិពីអតីតកាល ក៏ដូចជាការកសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាមសព្វថ្ងៃ។ លោកក៏បានបញ្ជាក់ពីគោលបំណងបន្តជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សពលកម្មម៉ិកស៊ិក និងគណបក្សនយោបាយ អង្គការឆ្វេងនិយមនិងជឿនលឿន នៅម៉ិកស៊ិក អាមេរិកឡាទីន និងលើទូទាំងពិភពលោកផងដែរ៕

បកប្រែដោយ Thuy Anh