លោក Nguyen Quoc Dung បញ្ជាក់ថា វៀតណាមមានបំណងបន្តជម្រុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយនីការ៉ាហ្កា លើមូលដ្ឋានសាមគ្គីភាព មិត្តភាពជាប្រពៃណី ការចែករំលែកស្ដីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងផលប្រយោជន៍រួម ក្នុងដំណាក់កាលអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

leftcenterrightdel
កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី១ ត្រូវបានរៀបចំតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

លោក Arlette Marenco ក៏បញ្ជាក់ថា ប្រទេសនីការ៉ាហ្កា មានបំណងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាមលើមូលដ្ឋានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ល្អរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍទំនាក់ទំនង បង្កើនដំណើរទស្សនកិច្ចលើគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ៕

បកប្រែដោយ Thuy Anh