leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងក្នុងពិធី (រូប​ថត៖ VGP)

អញ្ជើញថ្លែងក្នុងពិធី  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជន យល់ច្បាស់អំពីអ្វីៗដែលក្រុមគ្រូពេទ្យបានធ្វើក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងកំឡុងពេលកើតមានជំងឺរាតត្បាតលើកទី ៤ ដ៏កាចសាហាវ ដែលមានវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta) រីករាលដាលយ៉ាងរហ័ស និងដ៏គ្រោះថ្នាក់។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកងកម្លាំងពេទ្យនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ (រូប​ថត៖ VGP)

ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីប្រជាជន ក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ កម្លាំងគ្រូពេទ្យបានរួមចំណែកយ៉ាងសំខាន់ដែលជាកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមជាមួយកងទ័ព នគរបាល និងកងកម្លាំងផ្សេងៗទៀត។ ជំងឺរាតត្បាតនៅតែកើតមានយ៉ាងស្មុគស្មាញ ដោយមិនអាចទាយទុកជាមុនបានដែល​អាចផ្ទុះឡើងការរាតត្បាតថ្មីៗទៀត និងវីរុស​បំប្លែងថ្មីផ្សេងៗទៀត ដូច្នេះយើងមិនបានធ្វេសប្រហែសទេ។

នៅក្នុងពិធីនេះដែរ​ ស្ថាប័ននិងអង្គការនានាក៏​​បានកោតសរសើរនិងលើកទឹកចិត្តដល់អង្គភាព បុគ្គលឆ្នើមៗ ដែលមានស្នាដៃជាច្រើនក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ​ផងដែរ៕

បកប្រែដោយ Duy Hoan