លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃទៀត ជួយគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងជួយគាំទ្រពិភពលោកជម្នះការលំបាក។ លោកប្រធានរដ្ឋវៀតណាមមានបំណងចង់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងក្រុមហ៊ុន Pfizer នឹងប្រគល់វ៉ាក់សាំងចំនួន ៣១ លានដូស ដល់វៀតណាមនៅឆ្នាំ ២០២១ ហើយវ៉ាក់សាំងចំនួន ២០ លានដូសនឹងត្រូវចាក់ដល់កុមារដែលមានអាយុពី ១២ ដល់ ១៨ ឆ្នាំ ឲ្យបានឆាប់ៗ ដូចតាមការសន្យាពី Pfizer ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ទីស្នាក់ការរបស់ក្រុមហ៊ុន Pfizer នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ។

leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត៖ vnanet.vn)

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១២ ខែតុលា តំណាងក្រសួងសុខាភិបាលវៀតណាមបានទទួលទូរទឹកកកផ្ទុកវ៉ាក់សាំងចំនួន ៧៧ គ្រឿងក្នុងចំណោមទូទឹកកកសរុប ១១១ គ្រឿងដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការ​ពារជាតិអាមេរិក។

ថ្លែងមតិនៅពិធីទទួលនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម​ លោក Truong Quoc Cuong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រទាន់ពេលវេលា និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះវៀតណាមក្នុងរយៈពេលកន្លងមក រួមទាំងវ៉ាក់សាំង និងទូទឹកកកផ្ទុកវ៉ាក់សាំង នេះគឺជាឧបករណ៍វេជ្ជសាស្ដ្រដែលវៀតណាមកំពុងត្រូវការយ៉ាងខ្លាំង។ ការជួយគាំទ្រដ៏មានតំលៃ និងមានអត្ថន័យយ៉ាងធំធេងនឹងជួយប្រទេសវៀតណាមគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់ និងស្តារឡើងវិញនូវជីវភាពរស់នៅ និងការផលិតជាបណ្ដើរៗ។ ក្រសួងសុខាភិបាលនឹងចែកចាយទូទឹកកកទាំងនេះជាបន្ទាន់ដល់មូលដ្ឋានដើម្បីធានាបាននូវគុណភាព និងការបង្ការ និងគ្រប់គ្រងការរីករាលដាលបានទាន់ពេលវេលា។ ឯកអគ្គរដ្ឋទូតស្ថានទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម លោក Christopher Klein បានអះអាងថា សហរដ្ឋអាមេរិកតែងតែត្រៀមខ្លួនជួយវៀតណាមជំនះការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩៕

បកប្រែដោយ Pham Diep