ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមទៅនឹងការដាក់ពាក្យជាផ្លូវការរបស់ចិនដើម្បីស្នើសុំចូលរួម CPTPP អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ “CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបើកចំហជាមួយនឹងកិច្ចសន្យាលើគ្រប់ជ្រុងជ្រោយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​រវាងបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក។ ការដែលបណ្តាខឿនសេដ្ឋកិច្ចចាប់អារម្មណ៍ដល់កិច្ចព្រមព្រៀង CPTPP និងចង់បានក្លាយទៅជាសមាជិកបានបង្ហាញពីតួនាទីកាន់តែកើនឡើងនៃកិច្ចព្រមព្រៀងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ និងអន្តរជាតិ។ យោងតាមបទប្បញ្ញត្តិលើនីតិវិធីពាក់ព័ន្ធនានា បណ្តាខឿនសេដ្ឋកិច្ចដែលចង់ចូលរួមត្រូវតែបំពេញតាមស្តង់ដារនៃកិច្ចព្រមព្រៀងព្រម ក៏ដូចជាត្រូវតែគោរពតាមដំណើរការនិងនីតិវិធីសម្រាប់ការចូលជាសមាជិកថ្មី។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកព័ត៌មាននិងបទពិសោធន៍ជាមួយចិនអំពីការចូលរួមកិច្ចព្រមព្រៀងនេះ”។

leftcenterrightdel
រូបថតឧទាហរណ៍

* ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការដែលអង្គការ Freedom House  នៅថ្ងៃទី ២១ ខែកញ្ញា បានចេញរបាយការណ៍ដោយបន្តដាក់បញ្ចូលវៀតណាមក្នុងបញ្ជីក្រុមប្រទេសដែលគ្មានសេរីភាពតាមអុីនធឺណិតលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលអង្គការ Freedom House  ធ្វើការវាយតម្លៃដោយខ្វះភាពសត្យានុម័ត  និងមានការរើសអើងដោយផ្អែកលើព័ត៌មានមិនពិតអំពីវៀតណាម។ ជាការពិត កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់និងធានាសិទ្ធិមនុស្សនៅវៀតណាមត្រូវបានប្រទេសនិងអង្គការអន្តរជាតិជាច្រើនវាយតម្លៃខ្ពស់ក្នុងក្របខ័ណ្ឌនៃយន្តការពិនិត្យជាសកលតាមការកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ដូច្នេះ របាយការណ៍របស់អង្គការ Freedom House  គឺត្រូវបានចាត់ទុកជាមោឃៈ”៕

បកប្រែដោយ Huyen Trang