កាលពី ៦៨ ឆ្នាំមុន ក្រោមការបញ្ជាណែនាំរបស់អ្នកបដិវត្តន៍ Fidel Castro អ្នកស្នេហាជាតិគុយបាវ័យក្មេងបានរៀបចំការវាយប្រហារលើបន្ទាយទ័ព Moncada។ ទោះបីជាមិនជោគជ័យក៏ដោយក៏ព្រឹត្តិការណ៍នោះបានជះឥទ្ធិពលយ៉ាងខ្លាំងនៅអាមេរិកឡាទីន និងនៅលើពិភពលោកដែលជាតម្រុយសំខាន់នៃបដិវត្តន៍រំដោះជាតិរបស់ប្រជាជនគុយបា។

leftcenterrightdel
កេរ្តិ៍ដំណែលបដិវត្តន៍គុយបា - បន្ទាយទ័ព Moncada (រូបថត៖ Telesurtv.net)

យោងតាមលោកសាស្រ្តាចារ្យបណ្ឌិត Nguyen Viet Thao អនុប្រធានអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម - គុយបា ក្នុងរយៈពេល ៦៨ ឆ្នាំកន្លងមក ប្រវត្តិសាស្រ្តរបស់បណ្តាប្រជាជាតិអាមេរិកឡាទីន និងប្រទេសជាច្រើននៅលើពិភពលោកបានបង្ហាញភាពត្រឹមត្រូវនៃមាគ៌ា Moncada ជាមាគ៌ានៃបដិវត្តន៍ នៃការតស៊ូប្រដាប់អាវុធ និងការក្រោកឈរឡើងដើម្បីដណ្តើមអំណាច។ តាមរយៈមាគ៌ានោះ បដិវត្តន៍គុយបាបានយកឈ្នះលើរាល់សកម្មភាពបំផ្លិចបំផ្លាញ និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយចក្រពត្តិនិយម និងស្ថានភាពពិភពលោក។ ប្រជាជនគុយបាសម្រេចបានសមិទ្ធិផលកាន់តែច្រើនឡើងៗក្នុងការកសាង និងការការពារប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang