leftcenterrightdel
 
leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ចូលកាន់តំណែងជាប្រធានរដ្ឋអាណត្តិ ២០២១-២០២៦

នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នក​បោះឆ្នោតនៅទូទាំងប្រទេស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្បថដោយស្មោះត្រង់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំប្រឹងប្រែងបំពេញល្អភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ទៅឲ្យ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc
leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរ​លោកប្រធានរដ្ឋ Nguyen Xuan Phuc

លោកប្រធានរដ្ឋ Nguyen Xuan Phuc កើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ នៅខេត្ត Quang Nam ។ លោកគឺជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១១, ១២, ១៣; សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០, ១១, ១២, ១៣; សមាជិករដ្ឋសភានីតិកាលទី ១១, ១៣, ១៤, ១៥ ។ លោកធ្លាប់កាន់មុខតំណែងជាច្រើនដូចជា លេខារងនៃគណៈកម្មាធិការបក្សខេត្ត Quang Nam; ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លេខាគណៈកម្មការកិច្ចការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត Quang Nam; សមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ច - ថវិកានៃរដ្ឋសភា អធិការរងនៃអធិការដ្ឋានរដ្ឋាភិបាល; អនុប្រធានប្រចាំការនៃការិយាល័យរដ្ឋាភិបាល; រដ្ឋមន្ត្រី ប្រធានការិយាល័យរដ្ឋាភិបាល; ឧបនាយករដ្ឋមន្ត្រី; នាយករដ្ឋមន្ត្រីអាណត្តិ ២០១១-២០១៦; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០១៦-២០២១ (ពីខែមេសា ឆ្នាំ ២០២១) ៕

បកប្រែដោយ Duy Hoan