សារលិខិតបានបញ្ជាក់ពីសាមគី្គភាព និងការគាំទ្រដែលប្រជាជនវៀតណាមផ្ដល់ដល់ប្រជាជនគុយបាជាបងប្អូន ព្រមទាំងប្រឆាំងជំទាស់រាល់ឧបាយកល និងសកម្មភាពដែល​ញុះញង់ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលប៉ុនប៉ងបង្កឲ្យអស្ថិរភាពនយោបាយនៅគុយបា។

leftcenterrightdel
ប្រជាជនគុយបាចូលរួមបាតុកម្មមួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារបដិវត្តនិងអធិបតេយ្យភាពជាតិនៅហាវ៉ាណា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

សារលិខិតក៏បានលើកឡើងពីការដាក់ទណ្ឌកម្មដែលមិនសមហេតុផលរបស់រដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមក ដែលធ្វើឲ្យប្រជាជនគុយបាជួបការលំបាកច្រើន ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិកបញ្ចប់គោលនយោបាយអរិភាព និងបញ្ចប់​ការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាឯកតោភាគីលើប្រទេសគុយបា ធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងជាមួយគុយបា គោរពសិទ្ធិជ្រើសរើសដំណើរការអភិវឌ្ឍនិងរបបសង្គមរបស់ប្រជាជនគុយបា។

សារលិខិតនេះបញ្ជាក់ទៀតថា ប្រជាជនវៀតណាមមិនភ្លេចមនោសញ្ចេតនា សាមគ្គីភាព និងការជួយគាំទ្រ ដែលប្រជាជនគុយបាផ្ដល់ដល់វៀតណាមនៅពេល​ដែល​ប្រទេស​វៀតណាមជួបការលំបាកខ្លាំងទេ។ គុយបា​ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាម​ជានិច្ច។ ប្រជាជនវៀតណាមនឹងកៀកស្មា សាមគ្គី និងជួយគាំទ្រប្រជាជនគុយបាក្នុងគ្រប់កាលៈទេសៈ។

សារលិខិតនៅសម្ដែងនូវការជឿទុកចិត្តថា ដោយមានដំណោះស្រាយ ការខិតខំប្រឹងប្រែងរបស់បក្សនិងរដ្ឋាភិបាលគុយបា ជាមួយនឹងប្រពៃណីបដិវត្តន៍ ការប្ដេជ្ញាចិត្ត ប្រាជ្ញា និងភាពក្លាហានរបស់ប្រជាជនគុយបា គុយបានឹងជំនះការលំបាកនាបច្ចុប្បន្ន អនុវត្តដោយជោគជ័យនូវដំណើរការនៃការធ្វើបច្ចុប្បន្នភាពនូវទម្រង់សេដ្ឋកិច្ចសង្គម៕

បកប្រែដោយ Thuy Anh