leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

យោងតាមអត្ថបទបានឲ្យដឹងថា នៅពេលកន្លងមក វៀតណាមគឺជាប្រទេសមួយដែលបានជួយគាំទ្រយ៉ាងសកម្មដល់ប្រទេស​ឡាវ​ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ កាសែត Vientiane Times បានបញ្ជាក់ថា “រដ្ឋាភិបាលវៀតណាមបានចាត់បញ្ជូនអ្នកជំនាញនិងបុគ្គលិកសុខាភិបាល ក៏ដូចជាផ្ដល់ជំនួយថវិកា និងសម្ភារៈបរិក្ខារពេទ្យដោយមានតម្លៃរាប់ពាន់លានគីបដើម្បីជួយប្រទេសឡាវគ្រប់គ្រងជំងឺរាតត្បាត។ នាថ្ងៃទី៣ ឧសភា កន្លងមក កងទ័ពប្រជាជនវៀតណាមបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យ និងចាត់បញ្ជូនអ្នកជំនាញទៅប្រទេសឡាវដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាត។ ថ្នាក់ដឹកនាំឡាវ និងវៀតណាមបានសន្យាសហប្រតិបត្តិការ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការទប់ទល់នឹងជំងឺរាតត្បាត”៕

បកប្រែដោយ Thuy Anh