នៅក្នុងពិធីនេះ ទេសាភិបាលធនាគារជាតិវៀតណាម លោកស្រី Nguyen Thi Hong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការដឹកនាំរបស់បក្សនិងរដ្ឋសម្រាប់វិស័យធនាគារ និងថ្លែងអំណរគុណចំពោះការរួមវិភាគទាន និងការលះបង់របស់កម្មាភិបាលជំនាន់មុនៗក្នុងការកសាងនិងការអភិវឌ្ឍវិស័យធនាគារ។ លោកស្រី Nguyen Thi Hong បានសង្កត់ធ្ងន់ទៀតថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្ថានភាពពិភពលោកនិងក្នុងប្រទេសនឹងមានភាពងាយស្រួលផងនិងលំបាកជាច្រើនផង ជាពិសេសគឺជំងឺរាតត្បាត Covid-19 នៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក។ ដូច្នេះប្រការនេះតំរូវឲ្យកម្មាភិបាលធនាគារម្នាក់ៗចាំបាច់បន្តលើកកម្ពស់ប្រពៃណីនៃការផ្លាស់ថ្មី និងការអភិវឌ្ឍក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំធនាគារជាតិវៀតណាមនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយ គោលការណ៍របស់បក្ស រួមចំណែកសម្រេចបានគោលដៅដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ (២០២១-២០៣០) និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រតិភូអញ្ជើញចូលរួមពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ នៃការបង្កើតធនាគារវៀតណាម

ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលាខាបក្ស Nguyen Phu Trong បានកោតសរសើរចំពោះសមិទ្ធិផលដែលវិស័យធនាគារវៀតណាមសម្រេចបាន និងការរួមចំណែកយ៉ាងធំធេង ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបុគ្គលិករបស់វិស័យធនាគារក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។

លោកអគ្គលាខាបក្ស Nguyen Phu Trong ជឿជាក់ថា ដោយមានប្រពៃណីល្អ ការប្តេជ្ញាចិត្តខ្ពស់ វិស័យធនាគារវៀតណាមនឹងអនុវត្ដភារកិច្ចដោយជោគជ័យ រួមចំណែកធ្វើឲ្យប្រទេសវៀតណាមកាន់តែរីកចម្រើន សក្ដិសមជាមួយការជឿទុកចិត្ដ និងការទទួលខុសត្រូវដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

ក្នុងឱកាសនេះដែរ ធនាគារជាតិវៀតណាមត្រូវបានទទួលមេដាយពលកម្មថ្នាក់ទី ១ ដោយសារមានស្នាដៃល្អក្នុងរយៈពេល ២០១៦ ដល់ ២០២០៕

បកប្រែដោយ Pham Diep