យោងតាមលោកស្រី Ilene Cohn វៀតណាមបានរៀបចំសម័យប្រជុំស្តីពីគ្រាប់បែកមីនក្រោយសង្គ្រាម នៅវេលាត្រឹមត្រូវណាស់។ ក្នុងបរិបទដែលការគំរាមកំហែងពីគ្រាប់បែកមីននៅតែមាន ហើយនៅតែបន្តគំរាមកំហែងដល់ប្រជាជននៅជុំវិញពិភពលោក លោកស្រី Ilene Cohn បានចាត់ទុកថា ក្រុមប្រឹក្សាសន្តិសុខគួរតែផ្តល់អាទិភាពដល់បញ្ហានេះនៅក្នុងរបៀបវារៈ។ យោងតាមប្រធានទីភ្នាក់ងារសកម្មភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិរូបនេះ វៀតណាមគឺជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកមីន ដូច្នេះវៀតណាមមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយសហគមន៍អន្តរជាតិ។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ជំនះនូវផលវិបាកដោយសារគ្រាប់បែកមីន និងការថែរក្សាសន្តិភាពប្រកបដោយចីរភាព៖ ពង្រឹងភាពស្អិតរមួតដើម្បីសម្រេចបានប្រសិទ្ធភាពបន្ថែមទៀត” (រូបថត៖ vnanet.vn)

ដោយលើកឡើងពីបញ្ហានេះ ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ អៀរឡង់ប្រចាំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត លោកស្រី Geraldine Byrne Nason បានសង្កត់ធ្ងន់ថា បញ្ហាគ្រាប់បែកមីនក្រោយសង្គ្រាម មិនត្រឹមតែជារឿងរ៉ាវពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាជុំវិញពិភពលោកសព្វថ្ងៃទៀតផង។

អាស្រ័យហេតុនេះសម័យប្រជុំស្តីពីគ្រាប់បែកមីនក្រោយសង្គ្រាម ដែលត្រូវបានលើកឡើងដោយវៀតណាម បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលពិភពលោកទាំងមូលកំពុងប្រឈម។ យោងតាមលោកស្រី Geraldine Byrne Nason អៀរឡង់មានទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងរយៈពេល ២៥ ឆ្នាំ ហើយតែងតែគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហាគ្រាប់បែកមីនដែលបន្សល់ទុកមកបន្ទាប់ពីសង្គ្រាម៕

បកប្រែដោយ Thanh Cong