លោករដ្ឋមន្រ្តីក្រសួងការបរទេស Chung Eui Yong បានអះអាងថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយ។ លោករដ្ឋមន្រ្តី Bui Thanh Son បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ លោកអះអាងថា វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូជួរមុខ និងមានបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ vnanet.vn)

លោករដ្ឋមន្រ្តី Chung Eui Yong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកបានសម្តែងនូវក្តីជឿជាក់ថា វៀតណាមនឹងទទួលបានគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់រយៈពេល ១០ ឆ្នាំ ២០២១-២០៣០ លោកអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់ ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ;សម្របសម្រួលជំរុញទំហំពាណិជ្ជកម្មឲ្យសម្រេចបាន ១០០ ពាន់​លានដុលា្លរអាមរិក និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគាំពារពលរដ្ឋ។

ភាគីទាំងពីរបានឯកភាពគាំទ្រគ្នា និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន - កូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត និងឧបទ្វីបកូរ៉េ។ អំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទនៅវេទិកាតំបន់ និងអន្តរជាតិ ដើម្បីអំពាវនាវឱ្យភាគីនានាអត់ធ្មត់ ជៀសវាងអំពើហឹង្សា បញ្ឈប់ការបង្ហូរឈាម និងចរចាដោយសន្តិវិធី៕

បកប្រែដោយ Huyen Trang