leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue (ខាងស្ដាំ) ប្រគល់ផ្កាជូនថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពពហុព្យាបាល Nghe An (រូប​ថត៖ vnanet.vn)

ការប្រគល់សេចក្ដីសម្រេចចិត្តរបស់ក្រសួងសុខាភិបាលស្ដីពីការទទួលស្គាល់មន្ទីរពេទ្យមិត្តភាពពហុព្យាបាល Nghe An ជាមន្ទីរពេទ្យបង្អែកថ្នាក់ខ្ពស់បំផុតអំពីបច្ចេកទេសពិនិត្យព្យាបាលជម្ងឺនៅតំបន់ប៉ែកខាងជើងនៃភូមិភាគកណ្ដាល ជាការបោះជំហានដ៏សំខាន់មួយដែលសំដៅលើការវិនិយោគ កែលម្អ និងធ្វើទំនើបកម្មនូវប្រព័ន្ធមន្ទីរពេទ្យថ្នាក់ខេត្តឲ្យក្លាយទៅជាមជ្ឈមណ្ឌលសុខាភិបាលដែលមានគុណភាពខ្ពស់នៃតំបន់ប៉ែកខាងជើងនៃភូមិភាគកណ្ដាល។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានប្រគល់ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន២ គ្រឿងជូនមន្ទីរពេទ្យមិត្តភាពពហុព្យាបាល Nghe An។

គួររំលឹកថា នារសៀលថ្ងៃទី១០ មេសា លោកប្រធានរដ្ឋសភា Vuong Dinh Hue និងក្រុមការងារនៃរដ្ឋសភាបានអញ្ជើញមកដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Kim Lien ស្រុក Nam Dan ខេត្ត Nghe An៕

បកប្រែដោយ Duy Hoan