leftcenterrightdel
លោកឯកអគ្គរដ្ឋទូតង Nguyen Thiep (ទីពីរពីស្តាំ) ទទួលគ្រឿងឥស្សរិយយសថ្នាក់ផុតលេខបារាំង (France the Legion of Honour) ពីប្រទេសបារាំង (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងពិធីនោះ លោក Bertrand Lortholary បានសង្កត់ធ្ងន់ថា បារាំងបានទទួលស្គាល់ និងលើកតម្កើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត Nguyen Thiep ក្នុងអាណត្តិកន្លងមក ។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Thiep បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

គ្រឿងឥស្សរិយយសថ្នាក់ផុតលេខបារាំង (France the Legion of Honour) ជារង្វាល់ដ៏ថ្លៃថ្នូរបស់រដ្ឋបារាំងដែលត្រូវបានបង្កើតឡើងដោយ Napoléon Bonaparte នៅឆ្នាំ ១៨០២ ដើម្បីប្រគល់ជូនបុគ្គល និងអង្គការដែលបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះបារាំង រួមទាំងអ្នកវប្បធម៌ អ្នកវិទ្យាសាស្ត្រ និងអ្នកនយោបាយបរទេសដែលបានចូលរួមចំណែកដ៏លេចធ្លោចំពោះបារាំង និងទំនាក់ទំនងរបស់បារាំងជាមួយប្រទេសនោះ៕

បកប្រែដោយ Duy Hoan