leftcenterrightdel
លោក Tran Thanh Man និងថ្នាក់ដឹកនាំខេត្ត Soc Trang ប្រគល់អំណោយជូនព្រះឧបជ្ឈាយ៍ ព្រះតេជគុណ និងភិក្ខុសង្ឃ

ថ្លែងនៅក្នុងពិធីនេះ លោក Tran Thanh Man សមាជិកការិយាល័យនយោបាយ អនុប្រធានប្រចាំរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសង្កត់ធ្ងន់ថា ពិធីកងយោធា និងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ត្រូវបានធ្វើឡើងក្នុងបរិយាកាសកក់ក្តៅ ប្រកបដោយអត្ថន័យ ជាក់ស្តែង និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ដ៏សំបូរបែបរបស់ជនរួមជាតិខ្មែរ។ នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លាំងណាស់ ដែលមិនត្រឹមតែជាពិធីបុណ្យរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាថ្ងៃរីករាយសប្បាយរបស់កងទ័ព និងប្រជាជននៃទីក្រុង Can Tho ទៀតផង ដែលបង្ហាញនូវចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងអាជ្ញាធរ កងទ័ព និងបណ្តជនជាតិនៅក្នុងទីក្រុង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong និងលោក Le Quang Manh ប្រគល់ផ្ទះជូនប្រជាជនខ្មែរ នាឱកាសនៃពិធីកងយោធា និងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី

លោក Tran Thanh Man សង្ឈឹមថា នាពេលខាងមុខនេះ ប្រជាជនខ្មែរនឹងរួបរួមគ្នា ជំនះរាល់ការលំបាក រៀបចំសកម្មភាពវប្បធម៌ ប្រពៃណី និងពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ និងសុវត្ថិភាព។ អនុវត្តយ៉ាងសកម្មនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១៣  ចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦  បន្តចូលរួមអនុវត្តគោលដៅពីរគឺ "អភិវឌ្ឍសេដ្ឋកិច្ចផង និងការពារទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ប្រកបដោយប្រសិទ្ធភាពផង ព្រមទាំងខិតខំប្រឹងប្រែងក្នុងការងារ និងការសិក្សាដើម្បីកសាងជីវភាពរបស់នៅឱ្យកាន់តែល្អប្រសើរថែមទៀតផង។

leftcenterrightdel
ការសម្តែងមួយក្នុងពិធី

ក្នុងឱកាសនេះ លោក Tran Thanh Man បានប្រគល់អំណោយចំនួន ១២ ជូនព្រះឧបជ្ឈាយ៍ ព្រះតេជគុណ និងភិក្ខុសង្ឃ។ តាងនាមអគ្គស្នងការដ្ឋានការិយាល័យនយោបាយ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong អនុប្រធានអគ្គស្នងការនយោបាយបានប្រគល់ផ្ទះចំនួន ៣ ខ្នង ជូនប្រជាជនខ្មែរ៕

បកប្រែដោយ Duy Hoan