leftcenterrightdel
លោកស្រី Nguyen Phuong Nga និងលោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink នៅពិធី

ក្នុងពិធី លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានសង្កត់ធ្ងន់ថា ការរួមវិភាគទានដ៏មានតម្លៃរបស់លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink ក្នុងការជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - អាមេរិក។ លោកស្រីវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink ក្នុងការអនុវត្តគម្រោងបោសសម្អាតសារធាតុ dioxin និងការបោសសំអាតគ្រាប់បែកមីន ការគាំទ្រជនពិការ ការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពវៀតណាម។ លោកស្រី Nguyen Phuong Nga ជឿជាក់ថា នៅពេលខាងមុខនេះ ទោះបីក្នុងឋានៈណាក៏ដោយ ក៏លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink នៅតែបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ថ្លែងនៅពិធី លោកឯកអគ្គរដ្ឋទូត Daniel J.Kritenbrink បានសម្ដែងនូវសេចក្តីស្រឡាញ់ចំពោះប្រទេសនិងមនុស្សវៀតណាម ព្រមទាំងសម្ដែងនូវជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងវៀតណាម នឹងបន្តអភិវឌ្ឍនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh