leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រគល់​ផ្កាជូន លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូប​ថត៖ vnanet.vn)

* សារទូរលេខ និងលិខិតអបអរសាទរផ្ញើជូនចំពោះ​ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc ។ នៅក្នុងលិខិតនោះ ព្រះមហាក្សត្រខ្មែរបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc វៀតណាមនឹងទទួលបានមហាជោគជ័យ មានការអភិវឌ្ឍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ រក្សាបាននូវតួនាទីដ៏សំខាន់ក្នុងតំបន់ និងលើពិភពលោក។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏បានសម្តែងនូវគោលបំណងចង់ឲ្យទំនាក់ទំនងរវាងប្រជាជនវៀតណាម និងកម្ពុជានឹងកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុង អ៊ុន; ប្រធានាធិបតីនៃសាធារណរដ្ឋអាល់ហ្សេរី​ប្រជាធិបតេយ្យប្រជាមានិត លោក Abdelmadjid Tebboune; ព្រះមហាក្សត្រនៃប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ Nawaf Al-Ahmad Al-Jaber Al-Sabah បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc ។

* សារទូរលេខ និងលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh

លោក Mikhail Mishustin នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីបានផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh ។

នៅក្នុងលិខិតអបអរសាទរ លោកនាយករដ្ឋមន្ត្រី Mishustin បានសង្កត់ធ្ងន់ថា រុស្ស៊ី និងវៀតណាមផ្សារភ្ជាប់ជាមួយគ្នាដោយទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរកំពុងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងវប្បធម៌។ នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីបានបង្ហាញជំនឿថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងធ្វើការសម្របសម្រួលយ៉ាងសកម្មដើម្បីជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាម ដោយមានគំនិតផ្តួចផ្តើម និងទិសដៅថ្មីៗ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអាល់ហ្សេរីប្រជាធិបតេយ្យប្រជាមានិត លោក Abdelaziz Djerad បានផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh ។

* នាថ្ងៃដដែល ស្ថាបនិក ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកសាស្រ្តាចារ្យ Klaus Schwab បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ​ Nguyen Xuan Phuc និងលោក​នាយករដ្ឋមន្រ្តី Pham Minh Chinh ៕

បកប្រែដោយ Duy Hoan