leftcenterrightdel
មជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតលើកទី ១៣ របស់បក្ស

លោក Le Manh Hung អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និងជានាយកមជ្ឈមណ្ឌលព័ត៌មានបានមានប្រសាសន៍ថា ការត្រៀមរៀបចំត្រូវបានបញ្ចប់រួចរាល់ហើយ “មជ្ឈមណ្ឌលសារព័ត៌មានបានរៀបចំកម្មវិធី និងខ្លឹមសារជាក់ស្ដែងសម្រាប់ផ្តល់ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិនូវព័ត៌មានអំពីមហាសន្និបាត។

មជ្ឈមណ្ឌលសារព័ត៌មានបានបំពាក់ម៉ាស៊ីនកុំព្យូទ័រលើតុដែលតភ្ជាប់បណ្តាញអ៊ីនធឺរណិតដើម្បីបម្រើអ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសក្នុងប្រទេសជិត ៥០០ នាក់ និងអ្នកសារព័ត៌មាន និងបច្ចេកទេសជាង ៦០ នាក់មកពីទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅវៀតណាម។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសារព័ត៌មានក៏បានសហការជាមួយក្រសួងការបរទេសវៀតណាមក្នុងការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានជាង ៦០ នាក់ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីមហាសន្និបាតតាមរយៈប្រព័ន្ធវីដេអូផងដែរ៕

បកប្រែដោយ Pham Diep