ក្រោមចំណងជើងថា “ការផ្តល់មតិយោបល់លើសេចក្ដីព្រាងលិខិតតូបករណ៍មហាសន្និបាតលើកទី១៩ របស់បក្ស” អត្ថបទនេះលើកឡើងថា ឯកសារ និងការរួមមតិយោបល់ដែលត្រូវបានត្រៀមរៀបចំសម្រាប់មហាសន្និបាត ត្រូវបានប្រកាសជាសាធារណៈ និងពិនិត្យប្រកបដោយប្រជាធិបតេយ្យ។

leftcenterrightdel
គេហទំព័រផ្លូវការរបស់គណបក្សកុម្មុយនិស្តស្លូវ៉ាគី ចុះផ្សាយអត្ថបទមួយ ដែលវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម សម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ kss.sk)

លិខិតតូបករណ៍ និងទិសដៅអភិវឌ្ឍន៍ត្រូវបានដាក់ចេញក្នុងគោលបំណងកសាងប្រទេសវៀតណាមមួយសម្បូររុងរឿង និងសុភមង្គលតាមទិសដៅសង្គមនិយម នៅពាក់កណ្តាលសតវត្សរ៍ទី ២១។

គួរឲ្យកត់សម្គាល់ថា លក្ខណៈវិនិច្ឆ័យ "សុភមង្គល" ត្រូវបានបញ្ចូលក្នុងលិខិតតូបករណ៍ និងឯកសាររបស់មហាសន្និបាត។ យោងតាមគណបក្សកុម្មុយនិស្តស្លូវ៉ាគី គុណតម្លៃនៃសុភមង្គលត្រូវបានទទួលស្គាល់យ៉ាងច្បាស់លាស់តាមរយៈជំងឺរាតត្បាត Covid-19 នៅពេលដែលគោលដៅកំណើនសេដ្ឋកិច្ចមិនមានអត្ថន័យដូចជាជីវភាពរស់នៅប្រកបដោយសុខសន្តិភាព និងសុភមង្គលសម្រាប់ប្រជាជន។  សុភមង្គលគឺជាការពេញចិត្តរបស់ប្រជាជន មិនត្រឹមតែបញ្ជាក់តាមរយៈគោលនយោបាយអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំមកនូវគុណតម្លៃសង្គមជាក់ស្តែងដែលជួយលើកកម្ពស់គុណភាពជីវភាពរស់នៅទៀតផង។

អត្ថបទនេះក៏បាននិយាយយ៉ាងសង្ខេបពីគោលដៅអភិវឌ្ឍន៍មួយចំនួនរបស់វៀតណាមនាពេលខាងមុខ។ ជាក់ស្តែងនៅឆ្នាំ ២០២៥ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់វៀតណាម នឹងឈានដល់កម្រិតមធ្យម។ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងស្វាហាប់។ នៅឆ្នាំ ២០៣០ ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗនឹងសម្រេចបានហួសកម្រិតមធ្យមនៅលើពិភពលោក និងឆ្ពោះទៅរកគោលដៅជាតិ អភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាពតាមទិសដៅសង្គមនិយមនៅឆ្នាំ ២០៤៥៕

បកប្រែដោយ Huyen Trang