ថ្លែងមតិបើកសម័យប្រជុំ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តោតលើការផ្តល់មតិលើការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ដំណាក់កាល ២០២១-២០២៦ និងសេចក្តីព្រាងបូកសរុបលទ្ធផលការងារក្នុងអាណត្តិ ២០១៦-២០២១ របស់ប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូល និងសវនកម្មរដ្ឋ រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត។
បន្ទាប់មកក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភា លោក Uong Chu Luu គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា ផ្តល់យោបល់និងអនុម័តលើសេចក្តីសម្រេចចិត្តនៃការកំណត់លម្អិត និងណែនាំសម្រាប់ការបោះឆ្នោត។
នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការផ្លាស់ប្តូរវិធីសាស្ត្រវិនិយោគសម្រាប់គម្រោងមួយចំនួននៃខ្សែផ្លូវពីភូមិភាគខាងជើងទៅភូមិភាគខាងត្បូងសម្រាប់ដំណាក់កាល ២០១៧-២០២០៕
បកប្រែដោយ Duy Hoan
Type the code from the image