leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ cand.com.vn)

“ដូចដែលបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយនោះ រាល់សកម្មភាពទាំងអស់នៅក្នុងប្រជុំកោះ Hoang Sa និង Truong Sa បើគ្មានការអនុញ្ញាតពីវៀតណាម គឺជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាម រំលោភលើច្បាប់អន្តរជាតិ និងត្រូវទុកជាមោឃៈ។

វៀតណាមស្នើឱ្យចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដោយលុបចោល និងបញ្ឈប់ការរៀបចំដំណើរទេសចរណ៍ទៅកាន់ប្រជុំកោះ Hoang Sa របស់វៀតណាម ក៏ដូចជាសកម្មភាពផ្សេងទៀតដែលអាចបង្កើនភាពតានតឹង និងភាពស្មុគស្មាញដល់ស្ថានការណ៍ ដោយដើរផ្ទុយទៅនឹងសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គឺមិនមានផលប្រយោជន៍ដល់ការថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងកិច្ច​សហប្រតិបត្តិការនៅសមុទ្រខាងកើតក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត វៀតណាមអះអាងថា ខ្លួន​មានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់រដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលស្របតាមច្បាប់អន្តរជាតិ” ។

* ទាក់ទងនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាថ្ងៃទី ២៤ ខែវិច្ឆិកា តៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

"ដូចដែលត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយនោះ ការដែលតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើតំបន់ដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀតណាមគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះ​ប្រជុំកោះនេះ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សន្តិសុខ នៃការធ្វើនាវាចរណ៍ បង្កភាពតានតឹង និងធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត។

វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងទាមទាឱ្យតៃវ៉ាន់មិនត្រូវបានធ្វើសមយុទ្ធខុសច្បាប់ដូចខាងលើ ក៏ដូចជាមិនត្រូវឲ្យកើតឡើងការរំលោភប្រហាក់ប្រហែលនេះទៀតនាពេលអនាគត"៕

បកប្រែដោយ Duy Hoan